ថ្នាំរំលូត


អ្វីទៅជាថ្នាំរំលូត?

ថ្នាំរំលូតគឺជាថ្នាំដែលបញ្ចប់ការមានផ្ទៃពោះតាមរយះការលេបថ្នាំ។ ថ្នាំដែលយើងនឹងផ្តល់យោបល់នោះគឺប្រភេទថ្នាំដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់ៈ

 • ការប្រើប្រាស់មីព្រីស្ទូន(Mifepristone) និងមីព្រូស្ទូន (Misoprostol) បញ្ចូលគ្នា(ប្រសិទ្ធភាព ៩៨%) 1
 • ការប្រើប្រាស់មីព្រូស្ទូន(Misoprostol) តែមួយមុខ(ប្រសិទ្ធភាព៨៤%) 12

ការប្រើប្រាស់ថ្នាំមីព្រីស្ទូន(Mifepristone) និងថ្នាំមីព្រូស្ទូន(Misoprostol)បញ្ចូលគ្នា ឬប្រើប្រាស់ថ្នាំមីព្រូស្ទូន(Misoprostol)តែមួយមុខនឹងមានដំណើរការប្រហាក់ប្រហែលគ្នាទៅនឹងការរលូតដោយខ្លួនឯង។ ស្បូនចាប់ផ្តើមកន្ត្រាក់ និងបញ្ជូនគរ៌ចេញមកក្រៅ។ ដំណើរការនេះគឺពាក់ពន្ធ័នឹងឈាម  ហើយឈាមចាប់ផ្តើមកក ហើយចាប់ផ្តើមដំណើរការក្នុងពោះ។

តើថ្នាំរំលូតនឹងមានដំណើរការយ៉ាងដូចម្តេច?

ថ្នាំរំលូត គឺដំណើរការដែលបណ្តាលអោយរំលូត ។ អង្គការសុខភាពពិភពលោក(WHO) បានផ្តល់យោបល់លើការប្រើប្រាស់ថ្នាំមីព្រីស្ទូន(Mifepristone) និងមីព្រូស្ទូន(Misoprostol)រួមបញ្ចូលគ្នាពីព្រោះការប្រើប្រាស់ថ្នាំទាំងពីរប្រភេទនេះបញ្ចូលគ្នានឹងធ្វើអោយមានប្រសិទ្ធភាពខ្ពស់ តែអាចបណ្តាលអោយ ក្តៅខ្លួនតិចតួច។ តែក្នុងករណីគ្មានថ្នាំមីព្រីស្ទូន(Mifepristone) ឬមិនអាចរកបាន។ ដូចនោះវិធីសាស្ត្រដ៏ល្អគឺប្រើប្រាស់ថ្នាំមីព្រីស្ទូន(Mifepristone)តែមួយមុខក៏បាន។

 • ការប្រើប្រាស់ថ្នាំមីព្រីស្ទូន(Mifepristone) និងមីព្រូស្ទូន(Misoprostol)៖ មីព្រីស្ទូនអាចជួយបញ្ឍប់ដំណើរមានផ្ទៃពោះ ឬក៏អរម៉ូនចាំបាច់ដែលបង្កអោយមានគ័ភ៌។ ហើយបន្ទាប់មកបណ្តាលអោយស្បូនទទួលបាននៅថ្នាំមីព្រីស្ទូន។ មីព្រីស្ទូនអាចបណ្តាលអោយស្បូនកន្ទ្រាក់ ដែលបណ្តាលអោយឈាមចេញមកជាលិកានៃគ័ភ៌ ហើយបន្តាប់មកកក់ជាដុំ ហើយក៏ឈាម 2 ។ ការលេបថ្នាំទាំងពីរប្រភេទនេះនឹងមានប្រសិទ្ធភាព៩៨%។
 • មីព្រូស្ទូន(Misoprostol)តែមួយមុខៈ មីព្រូស្ទូនបណ្តាលអោយកស្បូនទៅជាទន់ ហើយស្បូនចាប់ផ្តើមកន្ត្រាក់ ដែលបណ្តេញគ័ភ៌ចេញក្រៅ ដោយឈាមកក់ជាដុំ ហើយក៏ចេញឈាមមកក្រៅ។ នៅពេលដែលប្រើថ្នាំមីព្រូស្ទូន(Misoprostol)តែមួយមុខគឺមានប្រសិទ្ធភាព(៨៤%)។ ប្រសិទ្ធភាពនេះតិចជាងប្រើទាំងពីរមុខបញ្ចូលគ្នាមីព្រីស្ទូន(Mifepristone) និងមីព្រូស្ទូន(Misoprostol)។ ទោះបីជាយ៉ាងណាក៏ដោយ វានៅតែមានប្រសិទ្ធភាពសម្រាប់ស្រ្តី នៅពេលដែលអ្នកមិនអាចរកថ្នាំមីព្រូស្ទូន។3

ថ្នាំរំលូតកូនមានហានិភ័យទាប

ការប្រើថ្នាំរំលូតកូនបានភ្លាមៗទាន់ពេលទើបមានគ៌រគឺមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។ វាមានគ្រោះថ្នាក់តិចការរំលូតតាមវិធីទំនើបទៅទៀត រាប់បញ្ចូលទាំងថ្នាំរំលូតដោយប៊ូម ជាជាងទុកអោយគ្រោះថ្នាក់ ទៅដល់ការមានគ័ភ៌ និងសម្រាល។ ស្ត្រីរាប់លាននៅ លើពិភពលោកគឺមានសុវត្ថិភាព និងជោគជ័យក្នុងការប្រើមីព្រីស្ទូន និងមីព្រូស្ទូនតាំងពីដំបូងដែលមានថ្នាំរំលូត។ ថ្នាំរំលូតប្រសិទ្ធខ្ពស់ដល់សុខភាពរបស់ស្ត្រី ហើយនឹងប្រសិទ្ធភាពរយៈពេលវែងដល់សុខភាពរបស់ស្ត្រី។

4 ភាពស្មុគស្មាញ និងគ្រោះថ្នាក់ គឺជារឿងមិនទូទៅនោះទេ  ក្រោយពីប្រើប្រាស់ថ្នាំរំលូត ឬក៏បន្ទាប់ពីព្យាបាលដោយគ្រូពេទ្យដែលមានភាពស្មុគស្មាញលើដំណើរនៃការរលូតដោយខ្លួនឯង។ វាប្រាកដណាស់ថាអាចការរលូតនោះ អាចទៅរួច ប៉ុន្តែក៏មានភាពស្មុគស្មាញកម្រដែលរាប់បញ្ចូលទាំង ការធ្លាក់ឈាម(០.២ %) 5  ការមានក្លិន(តិចជាង១%) ហើយនឹងការបន្តមានផ្ទៃពោះ(០.៣%ទៅដល់៩អាទិត្យ)6 ។ ភាពស្មុគស្មាញទាំងនេះត្រូវព្យាបាលបានដោយវេជ្ជបណ្ឌិត ។ ព្រោះការរលូតដោយខ្លួនឯងអាចកើតឡើងពី១៥%ទៅ២០% នៃគ្រប់ដំណើរនៃការមានផ្ទៃពោះ គ្រូពេទ្យនៅលើពិភពលោកដឹងពីភាពស្មុគស្មាញនៃដំណើរនេះឬក៏ថ្នាំរំលូត។

 ភាពរយជាទូទៅនៃស្ត្រីដែលទាមទារវះកាត់ការពារបន្ទាប់ពីប្រើថ្នាំរលូត
រយះពេលមានផ្ទៃពោះ ការប្រើប្រាស់មីព្រីស្ទូន និងមីព្រូស្ទូនបញ្ចូលគ្នា ការប្រើប្រាស់មីព្រូស្ទូនតែមួយមុខ
ឡើងទៅដល់៤៩ថ្ងៃ ២% 5 ១៤,១% 9
ចន្លោះ៥០-៦០ថ្ងៃ ២,៥% 5 ១៦,៨% 9
ចន្លោះ៦៤-៩១ថ្ងៃ ៣,២% 7 ២១,៤% 10
ចន្លោះ១៣-១៦អាទិត្យ ៧,៩% 8 ២៩,៦% 11
ចន្លោះ១៧-១២អាទិត្យ ៨,៨% 8 ២៩,៦% 11

ការប្រៀបធៀបពីថ្នាំរំលូត និងការបូមយកចេញដោយគ្រូពេទ្យ

ការប្រើប្រាស់ថ្នាំមីព្រីស្ទូន និងមីព្រូស្ទូន សម្រាប់ផ្ទៃពោះដែលតិចជាងឬស្មើ៩ អាទិត្យ2 ការបូមយកកូនចេញ រយះពេលតិចជាងឬស្មើ៩អាទិត្យ2
 អាចប្រើប្រាស់ពី៤អាទិត្យ LMP មិនអាចមានប្រសិទ្ធភាពមុន៧អាទិត្យ LMP
ស្រដៀងគ្នានឹងការរលូតដោយខ្លួនឯង វាគឺជាដំនើរការនៃការវះកាត់ ដែលជាប់ពាក់ពន្ធ័នឹងការដាក់   បញ្ចូលបំពង់ទៅក្នុងមាត់ស្បូន ដើម្បីបូមយកគរ៌ចេញ ជាទូទៅដោយប្រើថ្នាំសន្លប់។
 ថ្នាំរំលូតប្រើប្រាស់នៅផ្ទះបាន ហើយការរំលូតអាចទៅរួច ការរំលូតអាចធ្វើឡើងនៅមណ្ឌលសុខភាព និងអាចធ្វើបានដោយគ្រូពេទ្យជំនាញ។(អ្នកដែលផ្តល់សេវាអោយដោយមិនបានបណ្តុះបណ្តាលអាចបណ្តាលអោយស្រ្តីជួបភាពស្មុគស្មាញនៃការរំលូត និងគ្រោះថ្នាក់ទៀតផង។
ដំណើរការនៃការរំលូតមានរយះពេលច្រើនជាងមួយថ្ងៃ ដំណើរការនឹងអាចរួចរាល់ក្នុងរយះពេល៥-១៥នាទី
វាអាចឈឺចាប់រយះពេល២-៣ ម៉ោងឬច្រើនម៉ោងជាងនេះបន្ទាប់ពីប្រើប្រាស់មីព្រូស្តូន វាអាចនឹងឈឺចាប់ក្នុងកំឡុងពេលដំណើរការ ប្រសិនបើក្រោយថ្នាំសន្លប់ ឬក៏ក្រោយមកទៀតបន្ទាប់ពីការកន្រ្ទាក់នៃស្បូន
កំរមានផលវិបាកធ្ងន់ធ្ងរ កំរមានផលវិបាកធ្ងន់ធ្ងរប្រសិនបើមានជំនាញវិជ្ជាជីវះនោះមានបទពិសោធន៏ និងបានបនណ្តុះបណ្តាលត្រឹមត្រូវ
រយៈពេលយូរនៃការហូរឈាមក្រោយការរំលូតកូនឡើងទៅច្រើនសប្តាហ៍។ រយៈពេលខ្លីនៃការហូរឈាមក្រោយការរំលូតកូន
មិនចាំបាច់ប្រើថ្នាំសន្លប់ ។ ថ្នាំបំបាត់ការឈឺចាប់គួរតែមាន និងប្រើប្រាស់ ថ្នាំបំបាត់ការឈឺចាប់ និងថ្នាំសន្លប់គួរតែត្រូវបានផ្តល់អោយ។
 ប្រសិទ្ធភាព៩៥-៩៨%.  ប្រសិទ្ធភាព ៩៥-១០០%. 1
  ស្ត្រីអាចមើលឃើញពីដំណក់ឈាម និងលទ្ធផលនៃផ្ទៃពោះ ស្ត្រីមិនអាចមើលឃើញពីលទ្ធផលនៃផ្ទៃពោះ
ស្ត្រីអាចចាប់ផ្តើមប្រើថ្នាំថ្ងៃនៃថ្នាំគ្រាប់ជាលើកដំបូង ប៉ុន្តែIUCD( កងក្នុងស្បូន ) ឬការក្រៀវអាចត្រូវបានធ្វើប៉ុន្តែបន្ទាប់ពីការអះអាងថាស្ត្រីម្នាក់នោះគឺមិនមានផ្ទៃពោះទៀតទេ។ ស្រ្តីអាចចាប់ផ្តើមពន្យាកំណើតបានតាមវិធីលេបថ្នាំជាដើម

IUCD(កងក្នុងស្បូន)អាចដាក់ចូលខាងស្តាំបន្ទាប់ពីការរំលូតកូន

ចំនុចសំខាន់៖ ការយកគ៌រដោយវីធីសាស្ត្របុរាណ (C&D កាយយកចេញនូវគរ៌) គឺជាវិធីសា្តស្ត្រនៃការំលូតដែលមានគ្រោះថ្នាក់។ វាគួរតែត្រូវបានជំនួសដោយវះកាត់ ឬការប្រើថ្នាំ។ 16 បើទោះបីជាមានភស្តុតាងបញ្ចាក់ក៏ដោយ តែទោះជាយ៉ាងណា ការកោសយកចេញនៅតែអនុវត្តន៏យ៉ាងទូលំទូលាយនៅអាមេរិចឡាទីន អាហ្រិ្វក និងអាមេរិចខាងកើត តែវាមិនអាចបានសម្រេចរួចរាល់ និងនៅសល់  ឬរំលូត17

 

តើអ្នកអាចដឹងពីរយះពេលមានផ្ទៃពោះដោយរបៀបណា/ចំនួនអាទិត្យដែលខ្ញុំអាចដឹងថាមានផ្ទៃពោះ

របៀបខុសៗគ្នាដែលអាចដឹងពីរយះពេលមានផ្ទៃពោះ2

 • ស្ត្រីអាចរាប់ចំនួនថ្ងៃមានរដូវចុងក្រោយ(LMP)។ ស្ត្រីជាច្រើនអាចកត់ចំនាំពីថ្ងៃដំបូងដែលមានរដូវនៅលើប្រតិទិន ដូចនោះស្រ្តីអាចពិនិត្យមើលបាននៅពេលដែលគាត់ត្រូវការ( ទីនេះគឺជាការតភ្ជាប់ ដែលអាចភ្ជាប់ទៅប្រតិទិននៃការមានផ្ទៃពោះ)។
 • ស្ត្រីអាចពិនិត្យសុខភាពផ្លូវកាយដោយគិលានុបដ្ឋយិកា ឆ្មប ឬវេជ្ជបណ្ឌិត។ អ្នកដែលមានបទពិសោធន៏ជំនាញអាចពិនិត្យបាននៅកំឡុងពេលមានផ្ទៃពោះតាមរយះការពិនិត្យត្រគាកដែលចាប់ផ្តើមពី៦អាទិត្យតាំងពីថ្ងៃដំបូងនៃថ្ងៃចុងក្រោយដែលមានរដូវ។
 • ស្ត្រីអាចទទួលការពិនិត្យផ្ទៃពោះតាមអេកូ  នេះ ជាការអោយយោលប់ដ៏ពិសេសប្រសិនបើៈ
  • ស្ត្រីមិនអាចចាំថ្ងៃដំបូងដែលគាត់មានរដូវ ឬការការពិនិត្យផ្នែករាងកាយគឺវាមិនត្រូវបានរាប់បញ្ចូល ឬ
  • ស្ត្រីអាចមានផ្ទៃពោះដោយគ្មានការបន្តមករដូវបន្ទាប់ពីរំលូតឬការសំរាលកូន

ព័ត៌មានបន្ថែម

ការមានផ្ទៃពោះគឺអាចសន្មត់ក្នុងរយះពេលមួយសប្តាហ៏ ដែលចាប់ផ្តើមពីថ្ងៃដំបូងនៃកំឡុងពេលមានរដូវដំបូង និងការខ្វះចន្លោះនូវសារធាតុចិញ្ចឹមដូចមនុស្សមួយចំនួនតែងតែគិត18 ។ ប្រសិនបើស្ត្រីរដូវទៀងទាត់ និងជាវដ្តនៃការធ្លាក់អុវុល  ដែលជាធម្មតាអាចកើតឡើងរយះពេល២អាទិត្យ បន្ទាប់ពីស្ត្រីនោះដំណើរនៃរដូវបានចាប់ផ្តើម ហើយការដំនើរការ នៃសារធាតុចិញ្ចឹមជាធម្មតាលេចឡើងរយះពេលខ្លីបន្តាប់ពីដំណើរការធ្លាក់អូវុល

ដូចនោះហើយ រយៈពេលនៃការមានផ្ទៃពោះគឺ២អាទិត្យដែលច្រើនជាងសប្តាហ៏ដែលបានផុតទៅតាំងពីការចាប់កណើតនៃគ៌រ(ថ្ងៃដែលអ្នកបានរួមភេទ). ប្រសិនបើអ្នករាប់ពីប្រវែងថ្ងៃដែលមានផ្ទៃពោះ ដោយពឹងទៅលើថ្ងៃដែលអ្នកបានសន្មតពេលដែលអ្នករួមភេទ ហើយមានផ្ទៃពោះដែលអ្នកគួរតែបន្ថែម២អាទិត្យទៀតនៃប្រវែងរយះពេលដែលមានផ្ទៃពោះ។

បង្កើតផែនការនៅពេលដែលប្រើប្រាស់ថ្នាំរំលូត ហើយប្រាកដថាអ្នកអាចទៅរកនៅបានមន្ទីរពេទ្យ

វាពិតជារឿងសំខាន់ណាស់ក្នុងការបង្កើតផែនការណ៏។ ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់ថ្នាំរំលូតគឺមានគ្រោះថ្នាក់តិចតួចបំផុត។ ស្ត្រីដែលប្រើប្រាស់ថ្នាំរំលូតមិនគួរនៅតែម្នាក់ឯងនោះទេ តែគូរតែមានដៃគូ ឬមិត្តភក្តិជិតស្និត សមាជិកគ្រួសារដែលអាចនៅក្បែរនាង។ អ្នកដែលនៅក្បែរអាចជួយនាងបាននៅពេលដែលនាងជួបប្រទះភាពស្មុគស្មាញនៃការរំលូត និងផ្តល់ការលើកទឹកចិត្ត។ ស្ត្រីក៏អាចគិតដែរអំពី ទីកន្លែងដែលនាងអាចមានភាពកក់ក្តៅ នៅពេលដែលនាងធ្លាក់ឈាម និងគិតអំពីពេលវេលាសមស្រប ឬថ្ងៃដែលល្អបំផុតសម្រាប់ការមានផ្ទៃ ពោះ  ពេលដែលទំនេរពីការងារ ឬក៏កាតព្វកិច្ចផ្សេងៗ ដែលនាងអោយនាងថែរទាំខ្លួនឯងបាន។

វាក៏មានសារះសំខាន់ណាស់ដែរក្នុងការគិត ថាតើស្ត្រីគួរតែប្រើថ្នាំបំបាត់ការឈឺចាប់ទេ (ibuprofen ជាជម្រើសល្អបំផុត) ហើយនឹងថ្នាំបំបាត់ក្អួត ប្រសិនបើស្ត្រីនោះមានការបារម្ភពី ការក្អួតពេលប្រើថ្នាំរំលូត។ ផ្នែកមួយនៃការរៀបចំផែនការ អ្នកត្រូវតែរកកន្លែងណាដែលជិតអាចរកថ្នាំបានស្រួល ហើយនឹងអាចទៅដល់ទី នោះនៅពេលដែលស្ត្រីត្រូវការចាំបាច់។ គ្រោះថ្នាក់ពីភាពស្មុគស្មាញគឺមានកំរិតទាបបំផុត(ស្រីពី២-៥នាក់ក្នុងចំនោម១០០នាក់) 11 ហើយត្រូវការការថែរទាំចាំបាច់( តម្រូវការនេះក្នុងករណីដែលស្ត្រីរងការឈឺចាប់ពីការធ្លាក់ឈាមច្រើន )នោះគឺមានកំរិតទាបបំផុត( ស្រី១នាក់ក្នុងចំនោម២០០០នាក់់) 1,15 ទោះបីជាយ៉ាងណាដើម្បីអោយមានសុវត្ថិភាពតាមតែងអាចធ្វើបាននោះគឺត្រូវនៅជិតកន្លែងថែរទាំសុខភាពក្នុងករណីដែលត្រូវការជំនួយជាបន្ទាន់ ឬក៏នៅក្នុងករណីជួបភាពស្មុគស្មាញនៃការរំលូត។ ប្រសិនបើស្រ្តីនៅឆ្ងាយពីកន្លែងថែទាំសុខភាព ស្ត្រីនោះអាចប្រើប្រាស់ថ្នាំបាន នៅកន្លែងដែលអាចទិញបានក្នុងរយះពេល១ម៉ោងទៅ២ម៉ោង។ នាងអាចមានផែនការណ៏ របៀបណាដែលស្ត្រីរកថ្នាំបាន( ឡាន តាក់ស៊ី ឬក៏ករណីឡានសង្គ្រោះបន្ទាន់)។

ប្រសិនបើស្ត្រីអាចជ្រើសរើសមន្ទើរពេទ្យ ឬវេជ្ជបណ្ឌិតដែលនាងស្គាល់ ហើយចាត់ទុកស្ត្រីរំលូតកូនក្នុងភាពគោរព នាងអោយតម្លែ។

ប្រសិនបើស្រ្តីស្វែងរកថ្នាំ ស្រ្តីមិនបាច់ប្រាប់ថាទៅពេទ្យថាបានប្រើថ្នាំរំលូតនោះទេ  ស្ត្រីអាចនិយាយថា មករដូវ។ ពីព្រោះរោគសញ្ញា និងភាពស្មុគស្មាញនៃការមានរដូវគឺមានភាពស្រដៀងគ្នានៃការរំលូត។មីសូព្រូស្ទូល មិនអាចរកឃើញនៅក្នុងឈាម ឬវត្ថុរ៉ាវក្នុងឈាមនោះទេ បន្តាប់ពីក្រោយប្រើប្រាស់២ឬ៣ម៉ោង។ បើទោះបីជាមន្ទីពេទ្យទាមទារត្រួតពនិត្យដើម្បីរកមើលថាតើស្រ្តីនោះបានប្រើប្រាស់ថ្នាំក៏ដោយ។ នេះគឺមិនមែនជារឿងពិតនោះទេ។55

 តើខ្ញុំអាចប្រើថ្នាំបំបាត់ការឈឺចាប់ទេ? នៅពេលណា?

Ibuprofen គឺជាថ្នាំបំបាត់ការឈឺចាប់ដែលមានប្រសិទ្ធភាព ដែលអាចប្រើប្រាស់បានក្នុងកំឡុងពេលរំលូត ហើយមិនបានប៉ះពាល់ដល់ការរំលូតនោះទេ។27,28, 29  Ibuprofenអាចប្រើប្រាស់បានក្រោយ មុនពេលប្រើប្រាស់មីសូផ្លូស្ទូន។ Acetaminophen (paracetamol) or NSAIDs ដូចជាបន្ទបដែលអាចប្រើប្រាស់ ប៉ុន្តែវាមានប្រសិទ្ធភាព

 • តើមានអ្វីកើតឡើងប្រសិនបើខ្ញុំក្អួតបន្ទាប់ពី លេបថ្នាំ?

ប្រសិនបើអ្នកចង់ក្អួត ហើយមានការបារម្ភអំពីក្អួត អ្នកអាចប្រើប្រាស់ថ្នាំ ដែលព្យាបាលក្អួត ឬថ្នាំបំបាត់ក្អួត(ហៅថា ថ្នាំបំបាត់ក្អួត) មុនពេលស្ត្រីប្រើថ្នាំ។ វាអាចណែនាំអោយប្រើ domperidone or metaclopramide ដែលនេះគែជាថ្នាំដែលរារាំងជាមួយនឹងដំណើរការនៃការរំលូត។ ប្រសិនបើស្ត្រីក្អួតបន្ទាប់ពីលេបថ្នាំមៃហ្វីផ្រីស្ទូនតិចជាង១ម៉ោងកន្លះ ។ប្រសិទ្ធនៃថ្នាំនឹងចាំផ្តើមដំណើរការ ដូចនោះអ្នកគួរតែចាប់ផ្តើមលេបថ្នាំមីសូផ្រូស្ទូន។  ប្រសិនបើអ្នកចង់ដឹងបន្ថែមទៀត សូមទំនាក់ទំនងតាម WHW រយះសារអេឡិចត្រូវនិច ប្រសិនបើករណីលេបថ្នាំមៃហ្វីផ្រីស្ទូហើយក្អូតចេញមកវិញភ្លាម។

តើខ្ញុំគួរតែប្រើប្រាស់ថ្នាំរំលូតទេ បើលើសពី៩អាទិត្យ?

1st -មៃហ្វីផ្រីស្ទូនអាចលេបជាមួយទឹកមួយកែវ

2nd – ២៤ក្រោយបន្ទាប់ពីស្រ្តីអាចលេបថ្នាំមីសូផ្រូស្ទូន៤គ្រាប់ ដោយដាក់ក្រោមថ្គាម( ចន្លោះអញ្ចាញធ្មេញ និងថ្ពាល់)

ស្ត្រីគួរតែដាក់ពីគ្រាប់ក្នុងមាត់របស់នាង  ចន្លោះអញ្ញាញធ្មេញ និងថ្ពាល់នៅផ្នែកខាងឆ្វេង និងពីរគ្រាប់ទៀតនៅអញ្ញាញធ្មេញ និងថ្ពាល់នៅផ្នែកខាងស្តាំ។

គ្រាប់ថ្នាំទាំង៤គ្រាប់គួរតែនៅក្នុងមាត់ផ្នែកខាងឆ្វេងប្រមាន៣០នាទីដើម្បីអោយវារលាយ។ ស្ត្រីមិនគួរញុំ ឬផឹកអ្វីនោះទេ កំឡុងពេលដេលថ្នាំកំពុងរលាយ។ អ្វីទាំងអស់ដែលនៅសល់ក្នុងមាត់ បន្ទាប់ពី៣០នាទីដែលគួរតែលេប។ មុន និងក្រោយដែលប្រើមីសូផ្រូស្តូន ស្ត្រីអាចញុំ និងផឹកអ្វីៗដូចធម្មតាបាន ប៉ុន្តែសូមកុំប្រើប្រាស់ថ្នាំញៀន ឬគ្រឿងស្រវឹង ណាមួយទៀតស្ត្រីគួរតែយកចិត្តទុកដាក់ចេះថែរក្សាខ្លួនរបស់នាង។

តើអ្វីកើតឡើង ប្រសិនបើខ្ញុំមិនបានប្រើប្រាស់មីសូផ្លូស្ទូល បន្ទាប់ពីរយះពេល២៤ម៉ោង?

មីសូផ្លូស្ទូលគួរតែប្រើប្រាស់២៤ម៉ោងបន្ទាប់ពីរលាយ ថ្នាំមីសូផ្លូស្ទូលគឺជាលទ្ធផលដ៏ល្អប្រសើរ។អ្នកស្រាវជ្រាវបានបង្ហាញថាមីសូផ្លូស្ទូលអាចច្រើប្រាស់បានក្នុងត្រីមានដំបូង ប្រសិនបើប្រើប្រាស់ពិ ៨ម៉ោងទោះងដល់៧២ម៉ោងបន្ទាប់ពីមីហ្វីផ្រីស្ទូន25

ទំនាក់ទំនងសួរបន្ថែមៈ

បើអ្នកមានចំងល់ និងចង់ដឹងបន្ថែមទៀតអំពីព័ត៌មាននៃថ្នាំរំលូត ឬពិគ្រោះយោបល់ផ្សេងៗពីការរំលូត  អ្នកអាចទំនាក់ទំនងតាមរយះ

 • បណ្តាញសង្គម ហ្វេសប៊ុក សោភា (ភ្នំពេញ ប្រទេសកម្ពុជា Sophea Pheung) :https://www.facebook.com/sophea.pheung
 • គេហទំព័រសោភា sophea Pheung : https://www.facebook.com/PheungSophea09/
 • លេខទូរសព្ធ័ +855 93 32 34 61
 • ឡាញ Line: Sophea pheung , ID: sophea00000000
 • សាអេឡិចត្រូនិច: pheungsophea7@gmail.com

អ្នកអាចផ្ញើរសារក្នុងហ្វេសប៊ុក ឬគេហទំព័រ  ឡាញ សាអេឡិចត្រូនិច និងអាចទូរសព្ធ័មកគ្រប់ពេលវេលា ខ្ញុំសូមស្វាគមន៏ និងជួយតាមតែអាចធ្វើទៅបាន។

 

 

 

 

 

 

 

Advertisements

เขียนความเห็นที่นี่

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s