ច្បាប់ស្តីពីការរំលូតកូន(កម្ពុជា)


ច្បាប់ស្តីពីការរំលូតកូន

Slide1

ជំពូក១ បទបញ្ញាតិទូទៅ

មាត្រា១

ច្បាប់នេះមានគោលដៅកំណត់ពីបែបបទ និងលក្ខខណ្ឌ័នៃការរំលូតកូន។

មាត្រា២

ការរំលូតកូន គឺជាការបញ្ចប់គភ៌តាមវិធីវិជ្ជសាស្រ្តឬវិធីណាមួយ។

មាត្រា៣

ស្រ្តីមានគភ៌ទាំងឡាយអាចសុំអោយគ្រូពេទ្យធ្វើការរំលូតបាន ក្រោយពីបានបំពេញលក្ខខណ្ឌ័ ដូចបានចែងក្នុងមាត្រា៨នៃច្បាប់នេះ។

មាត្រា៤

ក្នុងករណីណាក៏ដោយ ការរំលូតកូនត្រូវតែសំណូមពរ និងបានទទួលការយល់ព្រមពីស្ត្រីដែលមានគភ៌។

មាត្រា៥

មានតែវេជ្ជបណ្ឌិតឬគ្រូពេទ្យមធ្យម ឬឆ្មបមធ្យមដែលបានទទួលការអនុញ្ញាតពីក្រសួងសុខាភិបាលទើបធ្វើការរំលូតបាន។

 

ជំពូក២ បែបបទ និងល័ក្ខខ័ណ្ឌ

មាត្រា៦

ការរំលូតកូនប្រព្រឹត្តទៅបានតែក្នុងមន្ទីរពេទ្យ មណ្ឌលសុខភាព  គ្លីនិកសម្ពពសាធារណៈ ឬឯកជនដែលបានទទួលការអនុញ្ញាតពីក្រសួងសុខាភិបាល។ រាល់សេវាដែលក្រសួងសុខាភិបាលបានអនុញ្ញាតអោយជាកន្លែងធ្វើការរំលូតកូនត្រូវតែមានៈ

  • លទ្ធភាពបច្ចេកទេសព្យាបាលបន្ទាន់នូវរាល់ផលវិបាកនៃការរំលូតកូន
  • មធ្យោបាយបញ្ចូនទៅមន្ទីរពេទ្យ ប្រសិនបើមានការចាំបាច់

មាត្រា៧   

វេជ្ជបណ្ឌិតឬគ្រូពេទ្យ ឬឆ្មបមធ្យមដែលមានភារកិច្ចធ្វើការរំលូត ត្រូវពន្យល់ណែនាំដល់ស្ត្រីដែលមានគភ៌ដែលមកធ្វើការរំលូតកូនពីគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុបណ្តាលមកពីការរំលូតកូននេះ និងពីផលប្រយោជន៏ នៃកិច្ចពន្យាកំណើត។

ប្រសិនបើស្រ្តីដែលមានគភ៌នោះ នៅតែទទួចសុំធ្វើការរំលូតកូន វេជ្ជបណ្ឌិតឬគ្រូពេទ្យ ឬឆ្មបមធ្យមអាចធ្វើការរំលូតបាន តែត្រូវតែស្ថិតក្នុងល័ក្ខខណ្ឌដូចបានដែងនៅមាត្រា៨នៃច្បាប់នេះ។

មាត្រា៨

ការរំលូតកូនអាចធ្វើទៅបានចំពោះតែគភ៌ណាដែលមានអាយុតិចជាង១២សប្តាហ៏។ លើសពី១២សប្តាហ៏នៃអាយុគភ៌ ការរំលូតត្រូវទទួលការអនុញ្ញាតបាន លុះត្រាតែក្នុងពេលធ្វើរោគវិនិច្ឆ័យឃើញថា៖

  • គភ៌នោះមានភវនីភាពមិនលូតលាស់ដូចប្រក្រតី ឬបង្កគ្រោះថ្នាក់ដល់ជីវិតម្តាយ
  • កូនដែលនឹងកើតមាកអាចមានជំងឺធ្ងន់ធ្ងរព្យាបាលពុំជា
  • ក្នុងករណីដែលត្រូវគេរំលោភបណ្តាលអោយមានគភ៌ ការរំលូតកូនអាចប្រព្រឹត្តទៅបានដោយមិនគិតពីល័ក្ខខណ្ខខាងលើ ត្រូវតែមានការស្នើរសុំពីសាមីខ្លួន បើស្ត្រីនោះមានអារយុ១៨ឆ្នាំឡើងទៅ ឬមានការស្នើរសុំដោយទទួចពីឪពុកម្តាយឬអាណាព្យាបាល និងសាម៊ីខ្លួន បើស្ត្រីដែលមានគភ៌ដែលមានអាយុតិចជាង១៨ឆ្នាំ។ការសម្រេចនៃបញ្ហានេះ ត្រូវមានការឯងភាពពីគ្រូពេទ្យ ២ឬ៣រូបរួមទាំងសាម៊ីខ្លួនផងដែរ។ លក្ខខណ្ឌបច្ចេកទេសសម្រាប់ការអនុវត្តនៃមាត្រានេះ ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសុខាភិបាល។

មាត្រា៩

រាល់ឯកសារដែលទាក់ទងការរំលូតកូនត្រូវរក្សាជាសម្ងាត់ ហើយអាចផ្តល់អោយសាម៊ីខ្លួន ឬតុលាការប្រសិនបើមានការស្នើរសុំជាលាយល័ក្ខអក្សរ។

មាត្រា១០

សេវាដែលក្រសួងសុខាភិបាលបានអនុញ្ញាតអោយជាកន្លែងធ្វើការរំលូតកូនដូចមានចែងក្នុងមាត្រា៦ នៃច្បាប់នេះ ត្រូវរៀបចំឯកសារច្បាស់លាស់ស្តីពីករណីរំលូតកូននិមួយៗហើយត្រូវធ្វើរបាយការណ៏ប្រចាំខែមកក្រសួងសុខាភិបាលដោយទៀងទាត់នូវចំនួនរំលូតកូន និងមធ្យោបាយរំលូត។

 

ជំពូក៣ សមត្ថកិច្ចត្រួតពិនិត្យ

មាត្រា១១

ការត្រួតពិនិត្យការរំលូតតាមការកំណត់នៃច្បាប់នេះ ជាពិសេសសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល។

 

ជំពូក៤ ទោសបញ្ញាតិ

មាត្រា១២

ជនទាំងឡាយណាដែលបានប្រព្រឹត្តល្មើសនឹងមាត្រា៥ ឬ៦នៃច្បាប់នេះត្រូវទទួលទណ្ឌកម្ម និងទោសដូចខាងក្រោមៈ

ប្រសិនបើវេជ្ជបណ្ឌិត ឬគ្រូពេទ្យឆ្មប ឬពេទ្យមធ្យមត្រូវព្រមាន។ ក្នងុករណីមិនរាងចាលត្រូវបញ្ឃប់ពីមុខងារ ឬបិទគ្លីនិចឬមន្ទីសម្ភពនោះដោយមិនទាន់គិតដល់បទល្មើសព្រហ្មទណ្ឌដូចចែងខាងក្រោយនេះ។

បើមិនមែនវេជ្ជបណ្ឌិតឬគ្រូពេទ្យឆ្មប ឬពេទ្យមធ្យមត្រូវផ្តន្ទាទោសដាក់ពន្ធធនាគារពី១ខែ ទៅ១ឆ្នាំ។

  • បើការរំលូតនោះបណ្តាលអោយស្ត្រីមានគភ៌មានជំងឺរាំរ៉ៃ ឬពិការត្រូវន្ទាទោសពី១ឆ្នាំ ទៅ៥ឆ្នាំ។

បើការរំលូតនោះបណ្តាលអោយស្ត្រីមានគភ៌គ្រោះថ្នាក់ដល់ស្លាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ។

 មាត្រា១៣

វេជ្ជបណ្ឌិត ឬគ្រូពេទ្យឆ្មប ឬពេទ្យមធ្យមដែលបានតទួលការអនុញ្ញាតអោយធ្វើការរំលូតកូន ហើយមិនគោរពលក្ខខណ្ឌណាមួយដូចដែលបានចែងក្នុងមាត្រា៨នៃច្បាប់នេះ ត្រូវដកហូតយកលិខិតអនុញ្ញាតដែលចេញដោយក្រសួងសុខាភិបាល ដោយមិនទាន់គិតពីបទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងមាត្រា១២នៃច្បាប់នេះ។

លើកលែងតែក្នុងករណីធ្ងន់ធ្ងរដែលស្ត្រីមានគភ៌ត្រូវសង្រ្គោះបន្ទាន់ វិធីបច្ចេកសាស្រ្តនឹងត្រូវបានធានាចំពោះមុខច្បាប់។ 

មាត្រា១៤

ជនទាំងឡាយណាដែលត្រូវបង្ខិតបង្ខំអោយស្ត្រីមានគភ៌ធ្វើការរំលូតកូន ឬធ្វើអោយរលូតកូនដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ទនាគារពី១ឆ្នាំ ទៅ ៥ឆ្នាំ។ បើការបង្ខិតបង្ខំអោយស្ត្រីដែលមានគភ៌ធ្វើការរំលូតកូន ឬធ្វើអោយរលូតកូនដោយចេតនា ហលយមានជំងឺរាំរ៉ៃ ពិការ ឬបណ្តាលអោយស្លាប់ត្រូវផ្តន្ទាទោសដាក់ពន្ទនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ។

មាត្រា១៥

ជនណាដែលប្រព្រឹត្តល្មើសមាត្រា៩ នៃច្បាប់នេះត្រូវទទួលទណ្ឌកម្មដូចតទៅៈ

  • បើជាមន្ត្រីរាជការ ត្រូវទទួលទណ្ឌកម្មតាមមាត្រា៤០ និង៤១នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។
  • បើមិនមែនជាមន្ត្រីរាជការ ត្រូវបិទគ្លីនិច ឬសម្ភពេកជនពី១ខែទៅ៣ខែ ឬពិន័យជាប្រាក់៥លានរៀល ( ៥០០០០០០ រៀល) ដល់ ១០លានរៀង(១០ ០០០០០០០)។

 

ជំពូក៥  អវសាន្តប្បញ្ញាតិ

មាត្រា១៦

បទបញ្ញាតិទាំងឡាយដែលផ្ទុយនឹងច្បាប់ ត្រូវទុកជានិរាករណ៏។

 

 

 

 

 

Advertisements

เขียนความเห็นที่นี่

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s